khmer eng
  • លោកជំទាវ ឃួន ឃុនឌី សមាជិកា​គណៈ​កម្មការ​ទី៥​ព្រឹទ្ធសភា និងជា​សមាជិកា ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី៨ ​បាន​ចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំជ័យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកក្រុមប្រឹក្សាឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងឱកាសនោះលោកជំទាវបានផ្តាផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវ បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរនិងបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តន៍រួមគ្នាជាប្រចាំនូវវិធានការ៣ការពារ និង៣កុំ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ នៅកិច្ចបញ្ចប់នៃកម្មវិធីលោកជំទាវបានឧបត្ថម្ភសម្ភារមួយចំនួនរួមមានក្រមារចំនួន៧៥ក្រមា សារ៉ុងចំនួម២៥សារ៉ុង ម៉ាស់ចំនួន១០ប្រអប់ និងសាប៊ូចំនួន៥២ដុំ ស្ថិតនៅ សាលាឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ